សម្តេចតេជោ ហ៊ុន សែន ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីមីយ៉ាន់ម៉ា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា មុនជំនួបកិច្ចប្រជុំកំពូល នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។

អគ្គនាយក CMAC បង្ហាញសង្ឃឹមថា យុត្តិធម៌ពិតជាមានចំពោះប្រាសាទព្រះវិហារ​ ហើយអ្នកបំផ្លិចបំផ្លាញនឹងត្រូវទទួលទោសតាមច្បាប់អន្តរជាតិជាកំហិត

 យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមរបស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់ (CMAC) នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានឲ្យដឹងថា សម្រែកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារដែលជាមរតកដូនតាខ្មែរនិងជាសម្បតិ្តបេតិកភណ្ឌពិភពលោកត្រូវបានលាតត្រដាងជាបណ្តើរៗហើយ។ ប្រតិភូរាជរដ្ឋាភិបាលខាងលើ បានថ្លែងអំណរគុណចំពោះអង្គការUNESCO-ICOMOS ដែលបានបញ្ចេញរបាយការណ៍វាយតម្លៃពីការបំផ្លិចបំផ្លាញនិងការខូចខាតប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរបំផុត​។ ជាមួយគ្នានេះដែរ អង្គភាពCMACបានធ្វើការស្រាវជ្រាវព័ត៌មាននិងការពិនិត្យវាយតម្លៃសំណល់យុទ្ធភណ្ឌសង្គ្រាមនៅទីតាំងប្រាសាទព្រះវិហារ​ ហើយបានរកឃើញថាទាហ៊ានថៃបានទម្លាក់គ្រាប់បែកនិងបាញ់ប្រហារចំនួន៥០១គោលដៅលើតួប្រាសាទ​ដែលបង្កឱ្យខូចខាតប្រាសាទចំនួនជាង៥៦០កន្លែង។ ទន្ទឹមនឹងនេះ​ ក៏អាចកំណត់បានថា​ ការទម្លាក់គ្រាប់បែកនិងការបាញ់ប្រហារមកលើប្រាសាទព្រះវិហារនេះ​ មានផែនការ​យុទ្ធសាស្ត្រ​…

កម្ពុជាជ្រើសរើសច្បាប់ មិនមែនកម្លាំង៖ UNCLOS ជាផ្លូវទៅរកដំណោះស្រាយដោយសន្តិវិធី

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរលើបណ្តាញសង្គមការងារផ្លូវការនារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះថា «សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាស្តីពីដំណើរការផ្សះផ្សាជាកាតព្វកិច្ចក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) បញ្ជាក់សារដ៏សំខាន់មួយ «នៅពេលមានវិវាទ កម្ពុជាជ្រើសរើសច្បាប់ ជ្រើសរើសការចរចា និងជ្រើសរើសសន្តិភាព»។ ការនាំបញ្ហាទៅក្នុងក្របខណ្ឌ UNCLOS មិនមែនជាការបង្កើតជម្លោះថ្មីទេ។ ផ្ទុយទៅវិញ វាជាការប្រើប្រាស់យន្តការដែលច្បាប់អន្តរជាតិបានបង្កើតឡើងសម្រាប់រដ្ឋភាគី…

តំណាងកម្ពុជានៅ UN គូសបញ្ជាក់ពីទុក្ខវេទនារបស់ជនភៀសខ្លួនជាង ២ម៉ឺននាក់ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ

ទីក្រុងហ្សឺណែវ៖ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នាសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ ក្រោមរបៀបវារៈទី២៖ ក្នុងអំឡុងកិច្ចពិភាក្សាទូទៅស្តីពីរបាយការណ៍ប្រចាំឆ្នាំរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។ នៅក្នុងអន្តរាគមន៍ ឯកឧត្តម ឯកអគ្គរាជទូត បានគូសបញ្ជាក់ពីផលប៉ះពាល់បន្តបន្ទាប់ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស និងមនុស្សធម៌…

អូរស្មាច់៖ សេណារីយូអាចរៀបចំបាន ប៉ុន្តែការពិតមិនអាចរៀបចំបានទេ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរសេរលើបណ្តាញសង្គមការងារផ្លូវការ នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះថា «ដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងអ្នកសារព័ត៌មានទៅកាន់តំបន់អូរស្មាច់ ដែលយោធាថៃលួចធ្វើនៅលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ និងត្រូវបានតវ៉ាជំទាស់យ៉ាងខ្លាំងក្លាពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈកំណត់ទូតទៅភាគីថៃកាលពីថ្ងៃទី៨ ខែកញ្ញា បានបង្កើតសំណួរចាកដោតបំផុតមួយ៖ តើអ្វីដែលពួកគេបានឃើញ គឺជាការពិតពេញលេញ ឬជារូបភាពដែលត្រូវបានជ្រើសរើស…

កងទ័ពកម្ពុជា–សហរដ្ឋអាមេរិក ចាប់ផ្តើមរៀបចំផែនការលម្អិតសម្រាប់លំហាត់ឆ្មាំអង្គរ ឆ្នាំ២០២៧

ចេញផ្សាយ ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០២៦ AKP ភ្នំពេញ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ — កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ រួមជាមួយមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម ព្រមទាំងកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក និង…

សេចក្តីប្រកាសព័ត៌មាន ក្រសួងការពារជាតិ ធ្វើបទបង្ហាញជូនអនុព័ន្ធយោធាបរទេស (MACPP) សរុបចំនួន ២២រូប តំណាងមកពី ១៨ប្រទេស ស្តីពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា–ថៃ

នៅព្រឹក ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ ដឹកនាំធ្វើបទបង្ហាញជូនអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) សរុបចំនួន ២២រូប តំណាងមកពី ១៨ប្រទេស ស្តីពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា–ថៃ នៅទីស្តីការក្រសួងការពារជាតិ។

កាន់តែឈ្លានពាន កាន់តែបន្សល់ភស្តុតាង៖ ថៃត្រូវវិលមករកច្បាប់ មិនមែនប្រើកម្លាំងយោធាដើម្បីកែប្រែខ្សែព្រំដែនឡើយ

តាមរយៈសំណេរ បង្ហោះលើបណ្ដាញសង្គម នាព្រឹកថ្ងៃទី២៥ ខែសីហានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា បញ្ហាព្រំដែនកម្ពុជា-ថៃ មិនអាចដោះស្រាយដោយប្រើប្រាស់កម្លាំងយោធា ការដាក់ទូកុងតឺន័រ រាយលួសបន្លាបិទផ្លូវ បិទភូមិប្រជាពលរដ្ឋ ការជីកលេណដ្ឋានយោធា សាងសង់ផ្លូវ ដាក់ទង់ជាតិ កម្ទេចសំណង់ និងផ្ទះសម្បែងរបស់ជនភៀសសឹក ឬបង្កើតស្ថានភាពថ្មី…

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បន្តិចទៀតយើងធ្វើកំពង់ផែពហុបំណងនៅក្រចេះ

ដើម្បីជួយជំរុញសក្ដានុពលសេដ្ឋកិច្ចក្នុងខេត្តស្ថិតនៅភូមិភាគឦសានឱ្យមានសម្ទុះខ្លាំងក្លា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថានឹងបង្កើតកំពង់ផែពហុបំណងនៅក្នុងខេត្តក្រចេះ ដែលអាចនឹងធ្វើឱ្យវិស័យពាណិជ្ជកម្មសេដ្ឋកិច្ច ក្នុងខេត្តភូមិភាគឦសានមានភាពប្រទាក់ក្រឡាគ្នា។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ក្រោមឥណទានសម្បទានពីធនាគារពិភពលោក នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះនៅខេត្តក្រចេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ខេត្តនៅភូមិភាគឦសានថ្វីត្បិតតែសក្ដានុពលខុសគ្នា តែការកសាងកំពង់ផែពហុបំណងនៅខេត្តក្រចេះនឹងធ្វើឱ្យខេត្តទាំងនេះពង្រឹងសក្ដានុពលតភ្ជាប់គ្នា…

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ៖ ជាលើកទី១ ដែលខ្ញុំបានពឹងពាក់មេធាវី សម្រាប់ការពារក្ដីជូនជនរងគ្រោះ គឺ (វីរកងទ័ពដែលជាជនរងគ្រោះ ឈ្មោះ រិ – រិទ្ធ )ដើម្បីឱ្យស្របនិងនីតិវិធីច្បាប់ ក្នុងការធ្វើបណ្ដឹង និងបន្តនីតិវិធីនៅតុលាការដែលគាត់កំពុងឈរជើងនៅប្រាសាទតាមាន់ក្នុង កងពលតូចលេខ៤២

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ៖ ជាលើកទី១ ដែលខ្ញុំបានពឹងពាក់មេធាវី សម្រាប់ការពារក្ដីជូនជនរងគ្រោះ គឺ (វីរកងទ័ពដែលជាជនរងគ្រោះ ឈ្មោះ រិ – រិទ្ធ )ដើម្បីឱ្យស្របនិងនីតិវិធីច្បាប់ ក្នុងការធ្វើបណ្ដឹង និងបន្តនីតិវិធីនៅតុលាការដែលគាត់កំពុងឈរជើងនៅប្រាសាទតាមាន់ក្នុង កងពលតូចលេខ៤២